ព័ត៌មានអន្តរជាតិ

អបអរសាទរ! លោក Suga ត្រូវបានសភាបោះឆ្នោតគាំទ្រ ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន

image

ជប៉ុន៖ នៅទីបំផុតលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវសភាជប៉ុន បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពីការប្រកាសលាលែងចេញពីតំណែងជាផ្លូវការរបស់លោក អាបេ ស៊ីនហ្សូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា គណបក្សកាន់អំណាចក្នុងប្រទេសជប៉ុន នៅថ្ងៃចន្ទ បានបោះឆ្នោតជ្រើសរើស  លោក  យ៉ូស៊ីហ៊ីដេ  សូហ្គា  (Yoshihide Suga)  ឲ្យធ្វើជាមេដឹកនាំថ្មីរបស់ខ្លួនដើម្បីស្នងតំណែង  លោក  ស៊ីនហ្សូ  អាបេ ដែលបានប្រកាសលាលែងពីតំណែងដោយសារហេតុផលសុខភាព។

លោក សូហ្គា អាយុ៧១ឆ្នាំ  មានតួនាទីជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋបាលបច្ចុប្បន្ន  ហើយរូបលោក ត្រូវបានគេរំពឹងខ្ពស់រួចទៅហើយថានឹងឈ្នះក្នុងការបោះឆ្នោតរបស់បក្សកាន់អំណាច។ 

លោក  សូហ្គា  ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក អាបេ ហើយទំនងជានឹងបន្តគោលនយោបាយរបស់  លោក  អាបេ៕