ថ្នាក់ទី១-៦ សាលារដ្ឋ នឹងត្រូវចូលរៀនឡើងវិញ ចាប់ពីថ្ងៃទី០៧ខែកញ្ញា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានបឋមសិក្សាសាធារណៈ (សាលារដ្ឋ) ថ្នាក់ទី១ ដល់ ទី៦ នៅទូទាំងប្រទេស ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០តទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ឱ្យដឹងថា ការបើកដំណើរការបង្រៀន និងរៀន ត្រូវអនុវត្តលើមុខវិជ្ជាសិក្សាគោលចំនួនពីរ គឺ ភាសាខ្មែរ និងគណិតវិទ្យា។ ចំណែកមុខវិជ្ជាផ្សេងទៀត ត្រូវព្យួរសិន ដោយនឹងត្រូវរៀនបំពេញបន្ថែម នៅដើមឆ្នាំសិក្សាបន្ទាប់៕
អត្ថបទ៖ លាភ

