ព័ត៌មានអន្តរជាតិ

អាមេរិកយកពន្ធគយ១០%សាជាថ្មីលេីការនាំចូលអាលុយមីញ៉ូមពីកាណាដា

image

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចយកពន្ធគយ១០%សាជាថ្មីទៅលើផលិតផលអាលុយមីញ៉ូមមួយចំនួនរបស់កាណាដា ដោយបាននិយាយថាការសម្រេចនេះត្រូវបានធ្វើដើម្បីការពារឧស្សាហកម្មរបស់អាមេរិក។

ថ្លែងនៅក្នុងរដ្ឋអូហៃយូ លោក ត្រាំ បាននិយាយថា «ការយកពន្ធគយនេះគឺចាំបាច់ដើម្បីការពារឧស្សាហកម្មអាលុយមីញ៉ូមរបស់អាមេរិកពីព្រោះក្រុមហ៊ុនកាណាដាមិនបញ្ឈប់ការនាំចូលផលិតផលដែលមានតម្លៃថោកជាងផលិតផលអាមេរិកមកកាន់ទីផ្សារអាមេរិក»។

កាណាដា និងអាមេរិកកាលពីឆ្នាំទៅបានឈានដល់កិច្ចព្រមព្រៀងលុបចោលការយកពន្ធគយទៅលេីការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូមដែលត្រូវបានដាក់ដោយយោងលេីហេតុផល «សន្តិសុខជាតិ»។

សូមរម្លឹកថា អាមេរិក ធ្លាប់បានយក ពន្ធគយ ចំនួន ២៥% លើ ការ នាំ ចូល ដែក ថែប និង ពន្ធគយ ចំនួន ១០ % លើ ការ នាំ ចូល អាលុយមីញ៉ូម មក ពី កាណាដាក្នុងឆ្នាំ២០១៨។

ថ្មីៗនេះ នាយករដ្ឋមន្រ្តីកាណាដា លោក នចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា លោកជឿថាការយកពន្ធគយថ្មីនោះនឹង «មិនមានហេតុផលត្រឹមត្រូវ» ដែលអាចទទួលយកបានទេ៕