ភ្លើងឆេះហាងអាហារមួយកន្លែង ស្ថិតនៅក្នុងខេត្តស្រះបុរី ប្រទេសថៃ

ស្រះបុរី, ថៃឡង់ដ៍៖ កាលពីម៉ោង ២០៖៥០នាទីយប់ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ ២០២៥ អគ្គិភ័យមួយករណីបានឆាបឆេះផ្ទះក្នុងតំបន់លំនៅដ្ឋានមួយកន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយរោងចក្រផលិតកាវ ក្នុងឃុំបានឡាំ (Ban Lam) ស្រុកវិហារក្រហម (Wihan Daeng) ខេត្តស្រះបុរី (Saraburi) ភាគកណ្ដាលប្រទេសថៃ ។
ក្រុមអ្នកពន្លត់អគ្គិភ័យខេត្ត និងតំបន់បានប្រញាប់ប្រញាល់មកពន្លត់អគ្គិភ័យនៅទីតាំងកើតហេតុខាងលើ ដោយគេបានបញ្ជាក់ថា ផ្ទះដែលឆេះនោះ គឺជាហាងលក់អាហារ។ ក្នុងនោះដែរ មិនមានរបាយការណ៍ថាមានអ្នករងរបួស ឬស្លាប់នោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand



