ព័ត៌មានអន្តរជាតិ

ផ្ទះឈើមួយខ្នងត្រូវភ្លើងឆាបឆេះទាំងស្រុង ក្នុងខេត្តអាយុធ្យា ប្រទេសថៃ

image


ព្រះនគរស្រីអាយុធ្យា, ថៃឡង់ដ៍៖ កាលពីម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ មន្ត្រីមកពីសមាគមសង្គ្រោះអាយុធ្យារួបរួម, ក្រុមសង្គ្រោះអាយុធ្យា និងក្រុមពន្លត់អគ្គិភ័យនៃសាលាឃុំសាំផៅឡុំ (Samphao Lom) បានចេញទៅឆ្លើយតបនឹងករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ថិតនៅភូមិលេខ៧ ឃុំសាំផៅឡុំ ស្រុកព្រះនគរស្រីអាយុធ្យា ខេត្តព្រះនគរស្រីអាយុធ្យា ប្រទេសថៃ ។

នៅពេលទៅដល់ ផ្ទះឈើខាងលើនោះ ត្រូវភ្លើងឆាបឆេះទាំងស្រុងរួចទៅហើយ ដោយភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានរាលដាលដល់ផ្ទះក្បែរខាងឡើយ បន្ទាប់ពីក្រុមអ្នកពន្លត់អគ្គិភ័យបានម្នីម្នាគ្រប់គ្រងស្ថានការណ៍ ខណៈអាជ្ញាធរកំពុងពិនិត្យរកមូលហេតុ និងវាយតម្លៃការខូចខាត។ ក្នុងហេតុការណ៍នេះ គេមិនបានបញ្ជាក់ព័ត៌មានលម្អិតថាមានអ្នករងរបួសឬយ៉ាងណានោះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand