មានហេតុការណ៍ផ្ទុះពីរករណីក្នុងរោងចក្រផលិតកាំជ្រួច នៅខេត្តអាងថង ប្រទេសថៃ

អាងថង, ថៃឡង់ដ៍៖ នៅម៉ោងប្រមាណជា ១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា មានហេតុការណ៍ផ្ទុះមួយករណីបានកើតឡើងនៅក្នុងរោងចក្រផលិតកាំជ្រួចមួយកន្លែងស្ថិតនៅខាងក្រោយតំបន់លំនៅដ្ឋានរបស់ពលរដ្ឋ ដែលមានទីតាំងស្ថិតនៅឃុំផូសា (Phosa) ស្រុកមឿង (Mueang) ខេត្តអាងថង (Ang Thong) ភាគកណ្ដាលប្រទេសថៃ ។
ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យមនុស្សម្នាក់រងរបួស ហើយត្រូវអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យអាងថង ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ ក៏មានការផ្ទុះមួយករណីទៀតបានកើតឡើង ដោយការផ្ទុះលើកទី២នេះ គ្មាននរណារងរបួសទេ ប៉ុន្តែអាជ្ញាធរបានបិទទីតាំងនោះដើម្បីសុវត្ថិភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand



