សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យជាជនជាតិចិន២៨នាក់ ចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ នៅក្រុងប៉ោយប៉ែត

image

បន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន​១ទីតាំង ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២៨នាក់ (ស្រ្តី០៣នាក់) និង​បានដកហូតបកុំព្យូទ័រចំនួន១៦គ្រឿង ម៉ាស៊ីនព្រីនចំនួន ៣គ្រឿង​តុធ្វើការចំនួ១៨ ទូរសព្ទចំនួន៩៥គ្រឿង ipad ចំនួន១៦គ្រឿង សម្លៀកបំពាក់ពូលីសចិនមួយចំនួន អាយកូមចំនួន៤គ្រឿង ខ្នោះដៃចំនួន១ ទូដែកចំនួន១ ជញ្ជីងថ្លឹងគ្រឿងញៀន ប្រអប់ដាក់គ្រឿងញៀនចំនួន១ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ និងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនថែមទៀត។

ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់បានបញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីបន្តអនុវត្តនីតិវិធី។ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕