សន្តិសុខសង្គម

សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុង រាជធានីភ្នំពេញ រកឃើញជនសង្ស័យ ១០០នាក់

image

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ រួមមាន ជនជាតិចិនតៃវ៉ាន់ ៧៥នាក់, ជនជាតិចិន ចំនួន ២៤នាក់ និងជនជាតិវៀតណាម ១នាក់។ ក្រៅពីនេះ បានរឹបអូសសម្ភារ មួយចំនួន រួមមាន ទូរស័ព្ទ ៤៦៩គ្រឿង, កំព្យូទ័រ ១២២គ្រឿង, Laptop ចំនួន ០៥គ្រឿង, លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់), រថយន្តសរុបចំនួន ០២គ្រឿង និងស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់។

បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕