ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាជាង២ពាន់នាក់

image

នុងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន២០២០នាក់(ពីរពាន់ម្ភៃនាក់)នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២០ដោយមានអ្នកចូលរួមទាំងយុវជនកាកបាទក្រហមកម្ពុជាត្រូវបំពាក់កន្សែងសរុបចំនួន២៤០៣នាក់(ពីរពាន់បួនរយបីនាក់) ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបង្ហាញភាពរីករាយ ព្រមទាំងបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកសមាជិកានៃអង្គពិធីទាំងមូលដោយក្តីនឹករឭកជាទីបំផុត ។

ជាមួយគ្នានេះឯកឧត្តមក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា យុវជនកាកបាទក្រហមកម្ពុជា ជាកម្លាំងស្នូលដ៏មានសារសំខាន់ និងសកម្មបំផុតក្នុងការផ្ដល់សេវាកម្មមនុស្សធម៌ប្រកបដោយការប្ដេជ្ញាចិត្ត និងលះបង់ខ្ពស់ ស្របតាមប្រធានបទ «សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត» នៃយុទ្ធសាស្ត្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ។ ឯកឧត្តមបានបន្តថា នៅក្នុងគ្រប់សម័យកាល គ្រប់សង្គម យុវជនមិនត្រឹមតែជាកម្លាំងដ៏ស្រួចស្រាវ មានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារគ្រប់ឧបស័គ្គ និងការលំបាកនានាប៉ុណ្ណោះទេ ប៉ុន្តែយុវជនគឺជាសរសរទ្រូងដ៏សំខាន់របស់ប្រទេសជាតិ ។

ទន្ទឹមនោះឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានទទួលនូវការរីកចម្រើន លូតលាស់ជាបន្តបន្ទាប់គួរជាទីមោទនៈ ពិសេសផ្នែកការងារអភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន និងការកសាងធនធានមនុស្ស ធ្វើឲ្យកាកបាទក្រហមកម្ពុជាមានកម្លាំងគាំទ្រកាន់តែប្រសើរ និមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបចំពោះតម្រូវការរបស់គ្រួសារងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ។

យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានបញ្ជាក់ថាៈ យុវជនកាកបាទក្រហមដែលត្រូវបានបំពាក់កន្សែងជូននាថ្ងៃនេះ មានចំនួនសរុប ២,០២០ នាក់ មកពីសាលាគោលដៅចំនួន ៤០ គ្រប់ក្រុង-ស្រុកទាំង១១ ទូទាំងខេត្ត និងក្រុមព្យុហយាត្រាខេត្ត ១ក្រុមផងដែរ ៕ អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់