សង្គម

សមាគមដើម្បីការអភិវឌ្ឍ និងការគាំទ្រឧស្សហកម្មកែច្នៃនៃកម្ពុជា ធ្វើយុទ្ធនាការកៀរគរការគាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌

image


ភ្នំពេញ៖ សមាគមដើម្បីការអភិវឌ្ឍ និងការ គាំទ្រឧស្សហកម្មកែច្នៃនៃកម្ពុជា (សមា គមស៊ីកាដា) បានរៀបចំសន្និសីទសារព័ត៍មាននៃយុទ្ធនាការកៀរគរការ គាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌ តាមរយៈការណែនាំនូវសំណៅ ពិគ្រោះ «ពីក្រោយវាំងនន៖ ភាពងាយ រងគ្រោះ និងសក្តានុពលនៃប្រតិបត្តិករវិស័យវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា»។

សន្និសីទសារព័ត៌ មាននេះមានការចូលរួមដោយសិល្បករ និងអ្នកធ្វើការក្នុងវិស័យវប្បធម៌ និងច្នៃ ប្រឌិតវិស័យរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្ថានទូត និងស្ថាប័នម្ចាស់ជំនួយប្រមាណជា៦០នាក់។ កម្មវិធីសន្និសីទព័ត៌មាននេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ នៅវិទ្យាស្ថាន ភាសាបារាំង។

អ្នកស្រី សូ ភីណា នាយិកានៃសមាគមស៊ីកាដា បានមានប្រសាសន៍ថា «ជាការចាំ បាច់ណាស់ក្នុងការមានការពិគ្រោះយោ បល់នានាជាប្រចាំជាមួយសិល្បករ និងប្រតិបត្តិករវប្បធម៌ ដើម្បីស្តាប់ចងក្រង ពិភាក្សា និងកំណត់អនុសាសន៍នានាដើម្បីឈានទៅរកការគាំទ្រដល់សិល្បករ និងប្រតិបត្តិករវប្បធម៌ ដែលនឹងបន្តជួយឱ្យពួកគាត់កាន់តែចូលរួមអភិវឌ្ឍវិស័យដ៏សំខាន់នេះ និងទាញយកមកនូវអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់សង្គម ជាតិរបស់យើង»។

សូមបញ្ជាក់ផងដែរថា សមាគមស៊ីកាដា បង្កើតឡើងក្នុងឆ្នាំ ២០២២ ដោយមាន គោលបំណងធ្វើជាតំណាង និងស្វែងរក ការគាំទ្រដល់ឧស្សាហកម្មច្នៃប្រឌិត និង វប្បធម៌ដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរ ភាព និងបរិយាបន្នមួយដែលធានាថា ឧស្សាហកម្មច្នៃប្រតិដ្ឋ និងវប្បធម៌គឺជា បេះដូងនៃការសម្រេចចិត្តក្នុងគោល នយោបាយ សេដ្ឋកិច្ច និងសង្គម។
នាពេលបច្ចុប្បន្ននេះ សមាគមមាន សមា ជិកចំនួន១៣៥ នាក់ មកពីវិស័យវប្បធម៌ និង ច្នៃប្រឌិតចម្រុះ។

ក្រោមជំនួយហិរញ្ញវត្ថុពី កម្មវិធីយូណេស្កូ Aschberg សម្រាប់សិល្បករ និងប្រតិ បត្តិករវប្បធម៌ សមាគមស៊ីកាដា បានរៀប ចំ សិក្ខាសាលាពិគ្រោះយោបល់ជាមួយសិល្បករ និងប្រតិបត្តិករវប្បធម៌ សិល្បៈចម្រុះចំនួន៩៥ នាក់ (ស្រី ៥២) នៅខេត្ត បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម កំពត ត្បូងឃ្មុំ និងរាជធានីភ្នំពេញ និងបានចងក្រងសរសេរជាសំណៅពិគ្រោះមួយ (Policy Paper)ស្តីពីស្ថានភាពសិល្បករ និង ប្រតិបត្តិករវប្បធម៌ ដោយផ្តោតលើ ប្រធានបទសំខាន់ពីរគឺ ការទទួលបានកិច្ចគាំពារសង្គម និងការយល់ឃើញទៅលើ ការផ្តល់តម្លៃមកលើការងារជាសិល្បករ និងប្រតិបត្តិករវប្បធម៌។

សមាគមស៊ីកាដារំពឹងទុកថា សំណៅ ពិគ្រោះ (Policy Paper)បានផ្តល់ជា អនុសាសន៍មួយចំនួនដល់ក្រសួង និង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ សមាគម សហគ្រាស និងក្រុមហ៊ុននានា ក្នុងវិស័យសិល្បៈ និងវប្បធម៌បានឈ្វេង យល់អំពីស្ថានភាពសិល្បករនិងអនុ សាសន៍របស់ពួកគេ ដើម្បីទទួលបានអត្ថ ប្រយោជន៍កិច្ចគាំពារសងមដែលផ្តល់ដោយរាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍មួយចំនួនទាក់ទងនឹងការអនុវត្តលើការផ្តល់តម្លៃ និងការគោរពដល់សិល្បករ និងប្រតិបត្តិករវប្បធម៌ ដែលជាពលរដ្ឋសកម្មក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌របស់កម្ពុជា និងជាផ្នែកចូលរួមដល់សេដ្ឋកិច្ចជាតិ។

សមាគមស៊ីកាដា មានគោលបំណងនៃកម្មវិធី៖ដាក់ចេញជាផ្លូវការ និងចែកចាយសំណៅពិគ្រោះ (Policy Paper) និងខិត្តប័ណ្ណ «ឈ្វេងយល់ពីសិទ្ធិរបស់អ្នក» ដើម្បីជូនដំណឹងដល់អ្នកពាក់ព័ន្ធនូវស្ថាន ភាពសិល្បករ ដោយផ្តោតលើកិច្ចគាំពារសង្គម និងការទទួលស្គាល់ឱ្យតម្លៃលើវិជ្ជា ជីវៈរបស់ពួកគេ និងជូនដំណឹងដល់សហ គមន៍ CCI ទាំងអស់ឱ្យយល់ដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍ដែលពួកគេមាន និងត្រូវទទួលបាន។

លើកកម្ពស់ការយល់ដឹង ការរួមចំណែក សង្គមរបស់សិល្បករ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងការងារ ក្នុងនាមជាសិល្បករ និងប្រតិបត្តិករវប្បធម៌ ដើម្បីកៀរគរឱ្យមានការគាំទ្រលើការងារ និងតម្រូវការរបស់ពួកគេ ដោយគូសបញ្ជាក់តួនាទីសំខាន់ដែលពួកគេមាននិងផ្ដល់ដល់សង្គម និងសេដ្ឋកិច្ចកម្ពុជាទាំង មូល។

ពង្រឹងទំនាក់ទំនង និងជំរុញឱ្យមានកិច្ច សហការ រវាងបណ្ដាញដែលមកពីវិស័យផ្សេងៗ ដូចជារដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីកសាងភាពជាដៃគូតាមរយៈការ បង្កើតជាវេទិកាបើកចំហសម្រាប់អ្នកពាក់ព័ន្ធ ធ្វើការពិភាក្សារួមគ្នាដោះស្រាយនូវតម្រូវការរបស់សិល្បករ និងពង្រឹង ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតរបស់កម្ពុជា។
បំពងសំឡេងរបស់សិល្បករនិងប្រតិបត្តិករ វប្បធម៌ ជាពិសេសសិល្បករក្រៅផ្លូវការ ដើម្បីជំរុញភាពអង់អាច និងលើកទឹក ចិត្តពួកគេឱ្យក្លាហានធ្វើការបញ្ចេញមតិដើម្បីសិទ្ធិរបស់ពួកគេ៕

ដោយ៖វង សុភ័ក្ត្រ