ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ៖ ភ្លើងឆេះព្រៃនៅតំបន់ប្រជុំកោះកាណារី អាយឡេន (Canary Islands) ជំរុញឲ្យមានការជម្លៀសមនុស្ស៩ពាន់នាក់

image

ក្រុមអាជ្ញាធរ បាននិយាយថា ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន នៅលើកោះ Gran Canaria ក្នុងប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ បានបន្តរាលដាលកាលពីថ្ងៃចន្ទ ហើយមនុស្សប្រហែល ៩.០០០ នាក់ត្រូវបានជម្លៀសចេញ ពីក្រុងចំនួន៨នៅលើកោះនេះ។

អាជ្ញាធរបាននិយាយថា យន្ដហោះ១៦គ្រឿង និងឧទ្ធម្ភាគចក្រ ព្រមទាំងអ្នកពន្លត់អគ្គិភ័យ ជាង ១.០០០ នាក់ កំពុងធ្វើការ ដើម្បីទប់អណ្តាតភ្លើង ដែលមានកម្ពស់ដល់ទៅ ៥០ ម៉ែត្រ។

នៅជុំវិញផ្ទៃដី ៦.០០០ ហិកតា ត្រូវឆេះរហូតមកដល់ពេលនេះ ហើយភ្លើងបានចូលឧទ្យានធម្មជាតិតាម៉ាបា នាភាគពាយព្យ ដែលជាទីជម្រករបស់ព្រៃស្រល់ ចំណាស់ជាងគេនៅកោះ ហើយបានចាត់ទុកថា ជាតំបន់ស្មុគស្មាញ សម្រាប់ក្រុមពន្លត់អគ្គិភ័យ។

ការឆាបឆេះនេះជាលើកទី ២ ហើយ ដែលTejeda ត្រូវបានជម្លៀសចេញ នៅខែនេះ ដោយសារភ្លើងឆេះព្រៃ៕