ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងការអះអាងជាដដែលៗរបស់ប្រទេសជប៉ុនចំពោះកោះដែលមានជម្លោះ

image


នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានកោះហៅបេសកជនជប៉ុនលោក ខយជី មីហ្ស៊ូស៊ីម៉ា (Koichi Mizushima) ឲ្យចូលជួប និងបានបង្ហាញការជំទាស់ បន្ទាប់ពីប្រទេសជប៉ុនបាននិយាយម្តងហើយម្តងទៀតនៅក្នុងឯកសារគោលនយោបាយការបរទេសប្រចាំឆ្នាំរបស់គេអំពីីការអះអាងចំពោះកោះដែលមានជម្លោះ


កោះដាច់ស្រយាលដែលមានឈ្មោះថាកោះដូកដូ (Dokdo) នៅក្នុងភាសាកូរ៉េ និងកោះតាកិស៊ីម៉ា (Takeshima) នៅក្នុងភាសាជប៉ុននោះត្រូវបានគ្រប់គ្រងដោយប្រទេសកូរ៉េខាងត្បូង និងជាចំណុចសំខាន់នៅក្នុងជម្លោះដ៏យូរអង្វែងមកហើយរវាងប្រទេសទាំង២ ខណៈដែលប្រទេសកូរ៉េខាងត្បូងបានចាត់ទុកការអះអាងរបស់ជប៉ុនថា ជាការកើើតមកចេញមកពីអតីតអាណានិគមរបស់គេ


កាលពីព្រឹកថ្ងៃអង្គារនេះ, ប្រទេសជប៉ុនបានចេញផ្សាយឯកសារគោលនយោបាយការបរទេសប្រចាំឆ្នាំរបស់គេ ដែលបានអះអាងថាកោះនោះជាផ្នែកនៃទឹកដីរបស់ជប៉ុន ហើយបានរាយការណ៍ទៅកាន់គណៈរដ្ឋមន្ត្រី។
សូមរំលឹកថា ប្រទេសជប៉ុនបានដាក់អាណានិគមលើឧបទ្វីបកូរ៉េចាប់ពីឆ្នាំ១៩១០ រហូតដល់សង្គ្រាមលោកលើកទី២របស់ជប៉ុនបានបរាជ័យនៅក្នុងឆ្នាំ១៩៤៥។ ពលរដ្ឋកូរ៉េបានចង់ចាំនូវការគ្រប់គ្រងយ៉ាងជូរចត់របស់ជប៉ុន ដោយបាននិយាយថា មនុស្សជាច្រើនត្រូវបានកេណ្ឌទៅធ្វើការងារដោយបង្ខំ ហើយស្ត្រីត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទរបស់ទាហាន៕