ពលរដ្ឋអបអរសាទរ ដែលអាជ្ញាធរស្រុក ស្នួលបង្ក្រាបក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀន បានចំនួន៣នាក់
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ប្រជាពលរដ្ឋរស់ក្នុងស្រុកស្នួលសប្បាយចិត្តនិងរំភើបជាខ្លាំង បន្ទាប់ពីសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនទំនើងប្រើប្រាស់និងជួញដូរសារធាតុញៀនជាបន្តបន្ទាប់ក្នុងគោលដៅភូមិឃុំមានសុវត្ថិភាពតាមកែការណែនាំរបស់ថ្នាក់ដឹកនាំ។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការស្រុកស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ សុទ្ឋសឹងជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលនគរបាលបានកំណត់ ហើយតាមដានស្រាវជ្រាវយ៉ាងម៉ឹងម៉ាត់បំផុតទើបបង្ក្រាបបាន។ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិក្រញូងសែនជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដោយឃាត់ខ្លូនជនសង្ស័យ៣រូប ទី១.ឈ្មោះ រស់ ពិសិដ្ឋ អាយុ២៨ ឆ្នាំ មានទីលំនៅឃុំក្រញូងសែនជ័យ ស្រុកស្នួល,ទី២.ឈ្មោះ ណៃ សំណាង អាយុ២២ឆ្នាំ រស់នៅឃុំស្រែខ្ទុម ស្រុកកែវសីម៉ា និង ទី៣.ឈ្មោះ អុំ លឹម អាយុ២០ ឆ្នាំ រស់នៅឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ។

អធិការស្រុកស្នួលបន្តថា ជាមួយនឹងការចាប់ខ្លួនក្រុមជនទាំងនេះ នគរបាលក៏បានឆែកឆេររកឃើញគ្រឿងញៀន ប្រភេទម្សៅក្រាមពណ៌ស ម៉ាទឹកកកចំនួន០៣កញ្ចប់១កញ្ចប់ធំ, ០២កញ្ចប់តូច,ទូរសព្ទ័ចំនួន០២គ្រឿង,ប្រាក់ចំនួន១៧ម៉ឺនរៀល និងកាបូបពណ៍ផ្កាឈូកចំនួន០១ និងសំភារៈមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តរតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា កន្លងមកលោកគង់ គឹមនី អភិបាលស្រុកស្នួល បានប្រជុំរៀបចំផែនការក្ដៅដើម្បីទប់ស្កាត់ការប្រើប្រាស់ជួញដូរគ្រឿងញៀនក្នុងស្រុកនេះ ហើយក៏បានបង្ក្រាបនិងឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀនជាបន្តបន្ទាប់។លោកគង់ គឹមនី បានបន្តថា សព្វថ្ងៃសមត្ថកិច្ចជំនាញកំពុងតែខិតខំ និងទប់ស្កាត់ ដូចករណីនេះជាដើម ហើយសូមកោតសសើរដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលទាំងអស់ដែលបានខិតខំប្រឹងប្រែង និងបន្តអនុវត្តន៍បន្ថែមទៀត៕ អត្ថបទ៖នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation