ប្រមុខការទូតកម្ពុជា៖ ការពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងទ្វេភាគី កម្ពុជា-សិង្ហបុរី នាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ
| ព័ត៌មានជាតិ
SHARE

សិង្ហបុរី៖ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បន្ទាប់ពីបានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម គឺឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី កាលពីព្រឹកមិញនេះ។
នៅក្នុងជំនួបនេះឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជំរាបជូន ឯកឧត្តម លី សៀនឡុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរីថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅប្រទេសសិង្ហបុរីនាពេលនេះ គឺក្នុង គោលបំណងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងទ្វេភាគី និងរិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ច សហប្រតិបត្តិការសំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។


សូមជំរាបថា កាលពីល្ងាចថ្ងៃពុធ ទី ២៩ ខែសីហាម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំ គណៈប្រតិភូ អញ្ជើញទៅដល់សាធារណរដ្ឋសឹង្ហបុរីដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation