ព័ត៌មានជាតិ

អាជ្ញាធរស្រុកកូនមុំ​ក្រើនរំឭក​ពលរដ្ឋ​រក្សាការពារខ្លួនចៀសផុតពីជំងឺកូវីដ-១៩ 

image

រតនគិរី៖ អាជ្ញាធរស្រុកកូនមុំដាស់តឿនក្រើនរំឭកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យរក្សាការពារខ្លួនជៀសផុតពីជំងឺកូវីដ-១៩។

ការលើកឡើងបែបនេះរបស់លោក សេក ហៃ អភិបាលស្រុកកូនមុំគឺបានធ្វើឡើងនៅក្នុងឱកាសដោយលោកអញ្ជើញ​ចូលរួមចែកអំណោយមនុស្សធម៌របស់អង្គការអភិវឌ្ឍនិងភាពជាដៃគូក្នុងសកម្មភាពដែលហៅកាត់ថា( ឌី ភី អេ ប្រចាំខេត្តរតនគិរី)ចែកជូនអំណោយនៅភូមិតឺន ឃុំតឺនស្រុកកូនមុំ នាព្រឹកថ្ងៃទី ១ខែមិថុនាឆ្នាំ ២០២១នេះ។

​ក្នុងឱកាសនោះលោកអភិបាលស្រុក​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយមនុស្សធម៌នៅប្រទេសញូវសេឡែនដែលតែងតែផ្ដល់ជំនួយមកដល់ប្រជាពលរដ្ឋកម្ពុជាទៅលើបញ្ហាខ្វះខាតស្បៀងអាហារគ្រោះធម្មជាតិភ្លើងឆេះផ្ទះនិងគ្រោះមហន្តរាយនានាជាពិសេសជួយប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។

ជាមួយគ្នានេះលោកញឹមសុវណ្ណារីបុគ្គលិកអង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាពប្រចាំខេត្តរតនគិរីក៏បានបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រមានចំនួន៤៣៤គ្រួសារទូទាំងខេត្តរតនគិរី។

ដោយឡែកក្នុងស្រុកកូនមុំគឺអង្គការបានជ្រើសរើសប្រជាពលរដ្ឋជួបកង្វះខាតចំនួន២៣៤គ្រួសារស្មើនឹង១១ភូមិនិង៤ឃុំ​ ហើយនិងពលរដ្ឋចំនួន១២៦គ្រួសារមកពីឃុំចំនួន២គឺឃុំតឺននិងឃុំតាអង៕