ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀងបានសម្លាប់អ្នកឡើងភ្នំ៨នាក់នៅក្នុងតំបន់ជ្រលងភ្នំភាគខាងត្បូងប្រទេសអ៊ីតាលី

image

ភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសអ៊ីតាលីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានជន់លិចនៅលើជ្រលងភ្នំមួយដែលពោរពេញទៅដោយអ្នកឡើងភ្នំ កាលពីថ្ងៃចន្ទនៅតំបន់ភាគខាងត្បូងនៃទីក្រុង Calabria ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់។ គេបាននិយាយថា អ្នកស្លាប់រួមមានបុរស៤នាក់និងស្ត្រី៤ នាក់។

ប្រមុខនៃភ្នាក់ងារការពារស៊ីវិលទីក្រុង Calabria លោក Carlo Tansi បានបញ្ចាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា មនុស្ស ១២នាក់ផ្សេងទៀតរួមទាំងក្មេងប្រុសអាយុ១០ ឆ្នាំត្រូវបានជួយសង្គ្រោះនឹងនាំកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បានកើតឡើងភ្លាមៗនៅជ្រលង Raganello ដែលជាកន្លែងជិះស្គីដ៏ពេញនិយមមួយ។

ប្រធានទីភ្នាក់ងាររូបនេះបាននិយាយថា ក្មេងប្រុសម្នាក់នេះបានរងរបួស ក្នុងចំណោមមនុស្ស៦ នាក់ដែលរងរបួសសរុប។ វាមិនច្បាស់ទេថា មានមនុស្សប៉ុន្មាននាក់បានបាត់ខ្លួន ប៉ុន្តែយ៉ាងហោចណាស់មានក្រុមអ្នកឡើងភ្នំចំនួន៣ក្រុម ត្រូវបានគេនិយាយថា ស្ថិតនៅក្នុងជ្រលងភ្នំដែលជន់លិចនោះ ដោយលោក Carlo Tansi បាននិយាយថាវាត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីដឹងអំពីចំនួនអ្នកស្លាប់៕