សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានចាប់សុនខពេលរាត្រី
អត្ថបទ: រដ្ឋ រង្សី
ភ្នំពេញ: កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពទាក់សុនខ( ឆ្កែ ) របស់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅភូមិ ៥ ក្បែរស្ពានអាកាសស្ទឹងមានជ័យកាលពីម៉ោង១ឈានចូលថ្ងៃទី២៧មេសានេះ។
សមត្ថកិច្ចបានធ្វើការឆែកឆេរខ្លួនជនសង្ស័យ និងដកហូតបានដែកមួយដើមជាប្រភេទដែកសរសៃ ដែលជនសង្ស័យប្រើប្រាស់សម្រាប់វ៉ៃទៅលើសត្វឆ្កែ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ២ ដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់៕


