ព័ត៌មានជាតិ

ការិយាល័យបោះឆ្នោតទាំង១៨៧ ក្នុងខេត្តកោះកុង ស្ថិតក្នុងស្ថានភាពប្រក្រតី គ្មានការផ្លាស់ប្តូរទីតាំង

image

(ភ្នំពេញ)៖ សេចក្តីរាយការណ៏ពីខេត្តកោះកុងបានឲ្យដឹងថា គ្មានការផ្លាស់ប្តូរទីតាំងណាមួយឡើយ ក្នុងចំណោម១៨៧ ការិយាល័យបោះឆ្នោតនៅក្នុងខេត្តកោះកុង។


បើតាមការអះអាងរបស់លោក សេង ណេង ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះកុង ប្រាប់cnc tv នៅល្ងាចថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨ គឺគ្រប់ការិយាល័យទាំងអស់នឹងមានដំណើរការទៅមុខដោយរលូន។


ក្រោយពីខេត្តកោះកុងទទួលរងនូវគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង អ្វីៗទាំងអស់ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ នៅឡើយតែបញ្ហាសេសសល់មួយចំនួនតូច ដូចជាបញ្ហាការធ្វើដំណើរ ដោយកន្លែងខ្លះនៅមានការលំបាក តិចតួចក្នុងពេលធ្វើដំណើរទៅកាន់ការយាល័យបោះឆ្នោត ជាក់ស្តែងដូចជានៅការយាល័យ 0142,0143,0144 និង0145តែប៉ុណ្ណោះ។
លោក សេង ណេង បានបញ្ជាក់បន្ថែមថាការិយាល័យដែលលំបាកក្នុងការធ្វើដំដើរទាំងបួននោះ ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល តែពេលនេះបានធូរស្រាលជាងពីរ បីថ្ងៃមុនហើយ។


លោក សេង ណេង ប្រធានលេខាធិការដ្ឋានគណៈកម្មាការរៀបចំការបោះឆ្នោត ខេត្តកោះកុងបានបន្តអោយដឹងទៀតថា លោកនៅតែព្រួយបារម្ភជានិច្ច ក្នុងថ្ងៃបោះឆ្នោតពោលគឺថ្ងៃទី២៩ កក្កដា ខាងមុខនេះ អ្វីដែលជាការព្រួយបារម្ភនោះគឺបញ្ហាអាកាសធាតុ ព្រោះរាល់ព្រឹត្តិការថ្ងៃបោះឆ្នោតថ្នាក់ជាតិ តែងតែប្រព្រឹត្តទៅស្ថិតក្ន្ងងរដូវវស្សាជានិច្ច ដូច្នេះហើយបានលោកមានការព្រួយបារម្ភ ដល់ការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ មានការអាក់ខាន ដោយសារបញ្ហាមានគ្រោះធម្មជាតិ ភ្លៀង ខ្យល់ ដែលជាមូលហេតុបង្ករការរំខាន ក្នុងថ្ងៃបោះឆ្នោត៕