ភ្នំ អេវឺរ៉េស កេីនកម្ពស់៨៦សង់ទីម៉ែត្រ បន្ទាប់ពីចិន និងនេប៉ាល់យល់ស្របរួមគ្នាលេីកម្ពស់ថ្មី
សាច់រឿង៖
ប្រទេសចិន និង នេប៉ាល់ កាលពីថ្ងៃអង្គារ បានប្រកាសរួមគ្នានូវកម្ពស់ថ្មីរបស់ភ្នំ អេវឺរ៉េស (Everest) ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅលេីពិភពលោក ដោយបានបញ្ចប់ភាពមិនស្របគ្នាអស់រយៈពេលមួយទសវត្សរ៍រវាងប្រទេសទាំងពីរទាក់ទិននឹងកម្ពស់របស់ភ្នំនេះ។
ភ្នំ អេវឺរ៉េស (Everest) ឥឡូវនេះ មានកម្ពស់ ៨.៨៤៨,៨៦ម៉ែត្រ គឺខ្ពស់ជាងការវាស់ពីមុនរបស់ប្រទេសនេប៉ាល់ជិត ១ម៉ែត្រ និង ខ្ពស់ជាងការវាស់ពីមុនរបស់ប្រទេសចិនជាង ៤ម៉ែត្រ។
កាលពីមុន នេប៉ាល់បានវាស់កម្ពស់ភ្នំ អេវឺរ៉េស (Everest) ស្មើនឹង ៨.៨៤៨ម៉ែត្រ ចំណែកចិនវិញវាស់ឃេីញកម្ពស់ ៨.៨៤៤,៤៣ម៉ែត្រ។
ភាពខុសគ្នានេះ គឺមកពីចិនវាស់ត្រឹមថ្មនៅលើកំពូលភ្នំ ដោយមិនវាស់ដល់ព្រិល និង ទឹកកកដែលគ្របពីលើកំពូលភ្នំទេ។
កម្ពស់ថ្មីរបស់ភ្នំ អេវឺរ៉េស (Everest) នេះ ត្រូវបានឯកភាពគ្នា ក្រោយពីប្រទេសទាំង២បានបញ្ជូនក្រុមអ្នកអង្កេតពីភាគីទាំងសងខាងទៅកាន់ភ្នំនេះក្នុងឆ្នាំ២០១៩ និង ឆ្នាំ២០២០។
ភ្នំ អេវឺរ៉េស (Everest) ស្ថិតនៅលើព្រំដែនរវាងប្រទេសចិន និង នេប៉ាល់ ហេីយក្រុមអ្នកឡើងភ្នំអាចឡើងភ្នំនេះទាំងសងខាង៕


