ព័ត៌មានអន្តរជាតិ

ការស្លាប់របស់ពលរដ្ឋកូរ៉េខាងត្បូងមិនមានពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺផ្តាសាយទេ

image

កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា ការបាត់បង់ជីវិតរបស់ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់មិនមានពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺផ្តាសាយដែលគេបានចាក់នោះទេ។

មន្ត្រីកោសល្យវិច័យបាននិយាយថា គេមិនបានរកឃើញព័ស្តុតាងណាមួយដែលបង្ហាញថាក្មេងប្រុសនោះបានបាត់បង់ជីវិតដោយសារចាក់វ៉ាក់សាំងឡើយ។

ការព្រួយបារម្ភបានកើតឡើងក្រោយពីមនុស្សជាច្រើននាក់បានស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ ខណៈដែលមកទល់ពេលនេះអ្នកស្លាប់បានឡើងដល់៣២នាក់ហើយ។

ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា កម្មវិធីចាក់វ៉ាក់សាំងនោះនឹងបន្តធ្វើឡើងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺផ្តាសាយក្នុងទ្រង់ទ្រាយធំខណៈដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សៃគ្យូន (Chung Sye-kyun) ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកបាត់បង់ជីវិតផងដែរដោយអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យម៉ត់ចត់ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ ប៉ុន្តែលោកបានបញ្ជាក់ជាថ្មីថាទំនងមិនមែនមកពីវ៉ាក់សាំងទេ៕    ប្រែសម្រួល៖ នីតា