ព័ត៌មានជាតិ

សម្តេចធិបតី ៖ ខេត្តក្រចេះជាខេត្តមានសក្កានុពលច្រើន ហើយថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងធ្វើកំពង់ផែពហុបំណង

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖អេង សុគុណ, លឹម មុនី

-----
សម្តេចធិបតី បានថ្លែងថា "ខេត្តក្រចេះជាខេត្តមានសក្កានុពលច្រើន ហើយថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងធ្វើកំពង់ផែពហុបំណង"។
មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុបជាង ៩៨គ.ម នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

សម្ដេច ធិបតីបានលើកឡើងឡើងថា" ហេដ្ឋារចនាសម្ព័ន្ធ ភស្ថុភាកម្មមានសារៈសំខាន់ណាស់ ក្នុងការ បង្កើន តម្លៃបន្ថែម ដល់ប្រជាពលរដ្ឋ ជាពិសេស ការ កាត់បន្ថយតម្លៃ លើការ ដឹកជញ្ជូន និងការ ទាក់ទាញវិនិយោគិនបន្ថែម"។

សូមជម្រាប កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញផ្លូវទឹក ដោយដើរតួនាទីជាចំណុចតភ្ជាប់ ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញកសិកម្ម និងធនធានផ្សេងៗចេញពីតំបន់ខេត្តក្រចេះ និងខេត្តជុំវិញតាមរយៈផ្លូវទឹក និងចូលរួមកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពក្នុងការនាំចេញនាំចូលទំនិញ ដោយប្រើប្រាស់សក្តានុពល នៃទន្លេមេគង្គ៕