ព័ត៌មានជាតិ

នាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង៖ កងកម្លាំងអង្គរក្សមានសុខភាពល្អនិង ត្រៀមជួយអន្តរាគមន៍ជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ជម្ងឺកូវីត១៩

image

កណ្តាល៖  អភិបាលខេត្តកណ្តាល លោក គង់ សោភណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហានក្នុងបញ្ជាការរដ្ឋានអង្គរក្សក្នុងឱកាសឆ្នាំថ្មីខាងមុខ នឹង ឧបត្ថម្ភថវិការមួយចំនួន ក្នុងឪកាសនោះ អភិបាលខេត្ត កណ្តាល បានអំពាវនាវឲកងកម្លាំង ក្នុងបញ្ជាការរដ្ឋានអង្គរក្ស ត្រូវធ្វើអនាម័យជា ប្រចាំ និង ផ្សព្វផ្សាយពីបញ្ហាជម្ងឺ កូវីត ១៩ ឲបានផុសផុល ដល់ បងប្អូនប្រជាជន កូនចៅ របស់ខ្លួន ដើម្បីរួមចំណែក ការពារនូវជម្ងឺនេះ។

ដោយឡែក មានប្រសាសន៏ ក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខនាយទាហាន ពលទាហានក្នុងបញ្ជាការរដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ ម និង ជាមេបញ្ជាការដ្ឋានកងអង្គរក្ស សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ ថា ដោយមានការណែនាំពីក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាប្រមុខកងទ័ព្ធ និង រាជរដ្ឋាភិបាលកម្ពុជា លោកបានណែនាំឲកងបញ្ជាការដ្ឋានកងអង្គរក្សទាំងអស់ធ្វើអនាម័យជាប្រចាំ នៅក្នុងបញ្ជាការដ្ឋាន និង ការចេញទៅប្រចាំការតាមគោលដៅនីមួយៗ។

តាមប្រភពព័ត៌មានដដែល នាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង បញ្ជាក់ថា កងកម្លាំងកងអង្គរក្សមានសុខភាពល្អប្រសើរ នឹង ត្រៀមជួយអន្តរាគមន៍ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ជម្ងឺ កូវីត ១៩ ដែលជាបញ្ហាជម្ងឺសកល។

គូសបញ្ជាក់ថា ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៤នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧២នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៧នាក់ នៃអ្នកឆ្លងសរុប១១៩នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន  ទទួលបាន។

អត្ថបទ ÷ គន្ធ តារាវិឆ័យ