ព័ត៌មានជាតិ

ជនបរទេស ១,១២១នាក់ បន្ថែមទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មេីសឆបោកតាមប្រព័ន្ធអនឡាញ

image

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៦ បានបន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,១២១នាក់ (ស្រី ៦៧នាក់) មាន១៥សញ្ជាតិ រួមមាន ចិន ជប៉ុន បង់ក្លាដេស ប៉ាគីស្ថាន កុងហ្គោល ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា ម៉ាឡេស៊ី  ឥណ្ឌូនេស៊ី កូរ៉េ ចិនតៃវ៉ាន់ នេប៉ាល់ ហ្វីលីពីន និងនីហ្សេរីយ៉ា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។ 

ជនបរទេសទាំងនេះមានជនជាតិចិនចំនួន ៤៧៨នាក់ (ស្រី ១៩នាក់) បណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិចិន ១៥០នាក់ (ស្រី៣នាក់) បណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរសៀមរាបអង្គរ។ ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕