កីឡា

ជា ស្រីពេជ គឺជាបេក្ខនារីទី ១៧ ដែលត្រូវចាកចេញពីកម្មវិធី MasterChef Cambodia របស់ស្ថានីយទូរទស្សន៍ CTN

image

សប្ដាហ៍ទី២០ បាននាំមកនូវការខកចិត្តយ៉ាងខ្លាំងសម្រាប់អ្នកចម្អិនដ៏ក្លាហានម្នាក់នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤ នោះគឺជាបេក្ខនារី ជា ស្រីពេជ។ ធ្លាប់ជាមេក្រុមដែលជួយឱ្យក្រុមឈ្នះ និងជាបេក្ខនារីដែលឈ្នះប្រអប់អាថ៌កំបាំងច្រើនដងជាងគេនៅរដូវកាលនេះ ការចាកចេញរបស់ ស្រីពេជ បានបង្កឱ្យមានការសោកស្ដាយជាខ្លាំង។

ក្នុងសប្ដាហ៍នេះ វិញ្ញាសាដោះដូរគ្រឿងផ្សំ បានបង្កជាសម្ពាធដល់ស្រីពេជ។ បន្ទាប់ពីបានដោះដូរបន្លែដើម្បីយកសាច់កង្កែបពីបេក្ខនារី លីនណា ម្ហូប «កង្កែបលីងជាមួយម្ទេសបែបចិន» របស់ ស្រីពេជ មិនបានដូចដែលគណៈកម្មការបានរំពឹងទុកឡើយ។ វាគឺជាការធ្លាក់ដៃដ៏កម្រមួយពីបេក្ខនារីម្នាក់ដែលពោរពេញទៅដោយការសម្រេចចិត្តដ៏ក្លាហាន និងការប្រថុយប្រថានខ្ពស់។

ស្រីពេជ្រ បានក្លាយជាបេក្ខនារីទី ១៧ ដែលត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី ៤។

ទោះបីជាដំណើររបស់នាងត្រូវបញ្ចប់ត្រឹមនេះក៏ដោយ ក៏ស្រីពេជ បានបន្សល់ទុកនូវភាពក្លាហាន ការច្នៃប្រឌិត និងការបង្ហាញសមត្ថភាពដែលមិនអាចបំភ្លេចបាន ហើយនាងនឹងនៅតែជាបេក្ខនារីដែលមានបុគ្គលិកលក្ខណៈលេចធ្លោម្នាក់ក្នុងរដូវកាលនេះ។

ទស្សនាសប្ដាហ៍ទី២០ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖