ស្នាដៃដុតនំដ៏ល្អឥតខ្ចោះ នាំឱ្យលីនណា ទទួលជ័យជម្នះក្នុងវិញ្ញាសាដ៏មានសម្ពាធ ក្នុងកម្មវិធី MasterChef Cambodia
បន្ទាប់ពីបានប្រឈមមុខនឹងពេលវេលាដ៏លំបាកក្នុងរដូវកាលនេះ ទីបំផុត ឃន់ លីនណា បានបង្ហាញពីការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងភាគទី១៩ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤។
ក្នុងវិញ្ញាសាអៀមខ្មៅ ដែលតម្រូវឱ្យធ្វើនំ Banana Bread លីនណា បានបង្ហាញជំនាញដ៏ច្បាស់លាស់នៅក្នុងការធ្វើនំរបស់ខ្លួន ដែលទស្សនិកជនមិនធ្លាប់បានឃើញពីមុនមក។
លទ្ធផលគឺ នំ Banana Bread របស់លីនណា ដុតឆ្អិនល្អ មានសាច់ទន់ល្មួត រសជាតិក៏ល្អ និងបង្ហាញការតុបតែងដ៏ស្អាតផងដែរ។ នេះគឺគ្រប់គ្រាន់ដើម្បីឱ្យ លីនណា ក្លាយជាបេក្ខនារីដំបូងគេ ដែលទទួលបានសុវត្ថិភាព នៅក្នុងវិញ្ញាសាដ៏រងសម្ពាធ។
ទស្សនាសប្ដាហ៍ទី១៩ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖