កម្មវិធី MasterChef Cambodia របស់ស្ថានីយទូរទស្សន៍ CTN រកឃើញបេក្ខជន៩នាក់ចុងក្រោយ បន្ទាប់ពីការចាកចេញរបស់បេក្ខនារី លក្ម្សី
សប្ដាហ៍ទី១៩ បាននាំមកនូវពេលវេលាដ៏រំជើបរំជួលមួយ ក្នុងពេលដែល បេក្ខនារី សែម ចាន់លក្ម្សី បេក្ខនារីដ៏លេចធ្លោ បានបញ្ចប់ដំណើររបស់ខ្លួន ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៤។
ស្នាដៃរបស់ លក្ម្សី បានធ្វើឱ្យបេក្ខនារីរូបនេះគឺជាបេក្ខនារីម្នាក់ក្នុងចំណោមតែពីរនាក់ប៉ុណ្ណោះក្នុងរដូវកាលនេះ ដែលបានឈ្នះ Mystery Box ច្រើនដងជាងគេ។ តែការប្រកួតមិនដែលងាយស្រួលទេ ពិសេសនៅដំណាក់កាលចុងក្រោយ។
ក្នុងការប្រកួតវិញ្ញាសាអៀមខ្មៅ លក្ម្សី ត្រូវប្រឈមនឹងឧបសគ្គ ក្នុងការធ្វើបង្អែម Banana Bread ដែលទាមទារនូវការត្រួតពិនិត្យពេលវេលា និងមានភាពល្អិនល្អន់។ ជាអកុសល នំរបស់បេក្ខនារីរូបនេះ មិនទាន់ឆ្អិនល្អ ហើយការកាត់ក៏មិនស្អាត បង្កើតជាកំហុសតូចៗ។
ទោះជាយ៉ាងណា ការចាកចេញរបស់ លក្ម្សី ពោរពេញដោយការគោរព និងសរសើរពីបេក្ខជនដទៃ និងអ្នកគាំទ្រផងដែរ។ ការចាកចេញក្នុងនាមបេក្ខនារីទី១៦ ត្រូវបានបញ្ចប់ដំណើរនៅក្នុងផ្ទះបាយ MasterChef Cambodia ប៉ុន្តែលក្ស្មី បានបង្ហាញពីភាពស្ថិរភាព និងការប្រកួតប្រជែងយ៉ាងស្មោះត្រង់ មិនបាក់ទឹកចិត្តងាយស្រួល និងចិត្តស្រលាញ់ការចម្អិនម្ហូបអាហារពិតប្រាកដ។
ទស្សនាសប្ដាហ៍ទី១៧ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖