(Update News) : ផ្លូវជាតិលេខ ៤​ត្រង់ស្ពានសំរោងបើកចរាចរឆ្លងកាត់វិញហើញ
| ព័ត៌មានជាតិ
SHARE

ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះមួយកម្រិតបន្ថែមទៀតហើយ ។


គិតត្រឹមម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងមានកម្ពស់ ៥,៣០ ម៉ែត្រ គឺទាបជាងកម្ពស់ទឹកហក់ឡើងអតិបរមានាវេលាល្ងាចម្សិលមិញ ០,៥៥ ម៉ែត្រ ។


ការធ្វើចរាចរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញហើយ ។


គួររំលឹកថា កាលពីម្សិលមិញនេះ កម្ពស់ទឹកស្ទឹងសំរោងបានហក់ឡើងខ្ពស់ធ្វើអោយជន់លិចផ្លូវនិងស្ពាន ដែលធ្វើឱ្យចរាចរឆ្លងកាត់ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្នដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation