ព័ត៌មានជាតិ

ខេត្តព្រះសីហនុនិងខេត្តជាប់តំបន់ឆ្នេរកំពុងទទួលឥទ្ធិពលអាកាសធាតុចំនួនពីរ

image

(ព្រះសីហនុ)៖ ក្រសួងធនធានទឹកនិងឧត្តុនិយម បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថាឈានមកដល់ព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពធាតុអាកាសនៅខេត្តព្រះសីហនុ ផ្ទៃមេឃនៅតែបន្តមានសភាពអួអាប់ខ្លាំង ហើយការធ្លាក់ភ្លៀងក៏នៅតែមានជាបន្តបន្ទាប់ (ភ្លៀងរាំងៗ) ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ដោយឡែក នៅលើផ្ទៃសមុទ្រ រលក និងខ្យល់ ស្ថិតក្នុងសភាពធម្មតា ។

សូមជំរាបថា តាមការព្យាករណ៍ពីក្រសួងធនធានទឹកនិងឧត្តុនិយម គឺចាប់ពីថ្ងៃទី ១២កក្កដា រហូតដល៉​១៨​ កក្កដា​កម្ពុជាបានទទួលឥទ្ធិពលខ្យល់មូសុងនិរតីនិងប្រពន្ធ័សម្ពាធទាប ដែលធ្វើអោយផ្ទៃសមុទ្រមានភ្លៀងធ្លាក់ខ្លាំង រួមនឹងខ្យល់បោកបក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ៕