ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បង្កើតកម្មវិធីទូរស័ព្ទ (App) និងលេខទូរស័ព្ទ ១២៧១ ចាំដោះស្រាយបញ្ហាជូនពលរដ្ឋ

image

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានប្រកាសពីកម្មវិធីទូរស័ព្ទ (App) ដែលមានឈ្មោះថា «GDI eServices» និងលេខទូរស័ព្ទ ១២៧១ ដើម្បីចាំឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការងារផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ។

សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី០៥ ខែសីហានេះ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋពាក់ព័ន្ធការងារផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ អគ្គនាយកដ្ឋានបានបង្កើតក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស ដែលមានមន្ត្រីប្រចាំការរង់ចាំឆ្លើយតបជូនរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រតាមរយៈ៖

១៖ ទូរស័ព្ទវៃឆ្លាត កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ដែលអាចទាញយកតាមរយៈ កម្មវិធី App Store និង Google Play

២៖ ទូរស័ព្ទប្រចាំការ (Call Center) លេខ ១២៧១ ដោយឥតគិតថ្លៃសេវាគ្រប់ប្រព័ន្ធទូរស័ព្ទ៕