រដ្ឋសភាកម្ពុជា ច្រានចោលសម្ដីប្រធានសភាថៃ ជុំវិញការចោទថា កម្ពុជាដកពាក្យចេញពីរបាយការណ៍ដែលបានឯកភាពនៅកិច្ចប្រជុំ AIPA នៅហ្វីលីពីន
ភ្នំពេញ៖ លោក កែវ ពិសិដ្ឋ អគ្គលេខា ធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា បានប្រតិកម្មតបនឹងការចុះផ្សាយរបស់កា សែតថៃ The Nation ដែលបានដកស្រង់សម្ដីរបស់ប្រធានរដ្ឋសភាថៃ ដោយលោកបានបញ្ជាក់ថា កម្ពុជាមិនបានដកពាក្យ ពេចន៍ ឬទិន្ន ន័យ ណាមួយឡើយ។
ការច្រានចោលព័តមាន ពីភាគីថៃ គឺបានធ្វើឡើងនៅក្នុងសន្និសីទកាសែត កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៦ បន្ទាប់ ពីគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយសម្តេចប្រធានរដ្ឋសភាកម្ពុជា បាននិវត្ត មកដល់មាតុប្រទេសវិញ ។
លោក កែវ ពិសិដ្ឋ បញ្ជាក់ថា៖កិច្ចប្រជុំ ASEAN-AIPA Inter face លើកទី ១៥ បានបញ្ជាក់ច្បាស់ៗថា សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ ASEAN- AIPA Interface លើកទី១៥ គឺជា «ឯកសាររឹង» ដែលបានអនុម័តរួចរាល់ ហើយភាគីថៃក៏បានយល់ ព្រមជាគោលការណ៍រួចហើយដែរ។
លោក កែវ ពិសិដ្ឋបញ្ជាក់ថា នៅ ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧នៅហ្វីលី ពីន ដែលមានប្រតិភូសមាជិក សភា អាស៊ាន និងបណ្តាប្រទេសសង្កេតការណ៍សរុបប្រ មាណ ៣០ ប្រទេសចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានអំពាវនាវដល់ភាគី ថៃគោរពបទឈប់បាញ់ គោរពកិច្ចព្រម ព្រៀងសន្តិភាព គោរពនច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្ស។
បច្ចុប្បន្ន ជនស៊ីវិលកម្ពុជាជាង ២ម៉ឺននាក់ នៅតែបន្តភៀសខ្លួននៅ ក្នុងជំរំបណ្តោះអាសន្ន ដោយមិនអាចវិលត្រ ឡប់ ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន នៅឡើយ។ ដូចអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ឃើញជាក់ស្តែងក្នុងអំ ឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដែល ទទួលរងផលប៉ះពាល់កាលពីខែ កក្កដា កន្លងទៅថា «ពលរដ្ឋទាំងនោះ ចាំបាច់ត្រូវតែបានវិលត្រឡប់ទៅផ្ទះវិញ»។
ជោគជ័យដ៏ធំមួយ របស់ប្រតិភូសភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអា ស៊ាន លើកទី៤៧ (AIPA-47) នៅទី ក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន គឺការពន្យល់ការពិតអំពីបញ្ហាជម្លោះព្រំ ដែន ដែលបង្កឡើងដោយភាគីថៃ ទៅ ដល់អន្តរជាតិឱ្យយល់កាន់តែច្បាស់ ជាពិសេសអំពី ស្ថាពភាពពលរដ្ឋភៀសសឹកកម្ពុជាចំនួន ជាង២ម៉ឺននាក់ ដែលមកទល់ពេលនេះមិនទាន់អាចវិលត្រ ឡប់ទៅលំនៅឋានវិញ ដោយបានដាក់ បញ្ចូលក្នុង របាយការណ៍លទ្ធផលមហា សន្និបាតអាយប៉ាលើកទី៤៧។
មហាសន្និបាតទាំងមូល បានដឹងពីទុក្ខលំបាករបស់ ពលរដ្ឋភៀសសឹក ទាំង អស់។ អាយប៉ា បានលើកទឹកចិត្តដល់ភាគីទាំងពីរឱ្យគោរពយ៉ាងពេញលេញ និងអនុវត្ត ដោយស្មោះត្រង់ នូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងកិច្ចព្រម ព្រៀងនានាដែលមានជា ធរមាន៕
អត្ថបទ៖ វង សុភ័ក្ត្រ