ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីរាជរដ្ឋាភិបាល បើស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរចូលកម្មវិធីអន្តរជាតិ ត្រូវឱ្យច្បាស់ថា សំលៀកបំពាក់នោះជារបស់ខ្មែរ ប្រពៃណីខ្មែរ

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្រើនរំលឹកដល់មន្រ្តីរាជរដ្ឋាភិបាល បើស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរចូលកម្មវិធីអន្តរជាតិ ត្រូវឱ្យច្បាស់ថា សំលៀកបំពាក់នោះជារបស់ខ្មែរ ប្រពៃណីខ្មែរ ។

នេះជាការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្រើនដល់មន្រ្តីដែលរៀបអាពាហ៍ពិពាហ៍ដល់កូនចៅ ធ្វើឱ្យត្រូវវប្បធម៌ ប្រពៃណីខ្មែរ ចៀសវាងរៀបចំ និងស្លៀកពាក់ខុស ។ សម្តេចធិបតីបន្តថា បើប្រជាពលរដ្ឋស្លៀកពាក់ខុសជារឿងមួយ តែបើមន្រ្តីវិញជារឿងធ្ងន់ធ្ងរណាស់៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត