ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងរៀបចំសារមន្ទីរថ្មីមួយ សម្រាប់បង្ហាញសម្បត្តិវប្បធម៌ សំលៀកបំពាក់ ប្រពៃណីរបស់ខ្មែរ

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “រាជរដ្ឋាភិបាលនឹងរៀបចំសារមន្ទីរសម្រាប់បង្ហាញសម្បត្តិវប្បធម៌ សំលៀកបំពាក់ ប្រពៃណីរបស់ខ្មែរ”។ បើតាមសម្តេចធិបតី គឺនឹងយកទីតាំងនៅអតីតសាលាភូមិន្ទវិចិត្រសិល្បៈ(ក្បែរសារមន្ទីរជាតិ) ដើម្បីដាក់បង្ហាញដល់ភ្ញៀវជាតិអន្តរជាតិ និងសិស្សសាលា”។

នេះជាការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ ។

សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបណ្តុះបណ្តាលខាងសំអាងការ (ផ្នួង)ឱ្យចេះ និងយល់ដឹងអំពីសំលៀកបំពាក់ប្រពៃណីខ្មែរ ឱ្យបានច្បាស់ ។ សម្តេចធិបតីក៏បានណែនាំដល់ក្រសួងអប់រំ ត្រូវដាក់កម្មវិធិសិក្សាអប់រំឱ្យកូនខ្មែរស្គាល់អំពីអ្វីជារបស់ដែនតាខ្មែរផងដែរ ។ បើតាមសម្តេចធិបតី គឺសម្តេចព្រួយបារម្ភខ្មែរយើងច្រឡំវប្បធម៌ ប្រពៃណីរបស់ប្រទេសជិតខាង យើងត្រូវតែការពាររបស់ខ្មែរយើង ហើយក៏ត្រូវយើងជាខ្មែរយល់ច្បាស់”៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត