សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ “។ សម្តចបវរធិបតីបានបញ្ជាក់ថា “បច្ចុប្បន្នការតាំងផលិតផលលក់តាមទីផ្សារ ផលិតផលក្នុងស្រុកតែ ២០ភាគរយ ផលិតផលនាំចូល៨០ភាគរយ”។
នេះជាការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ផលិតផលខ្មែរ” លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អ្នកផលិតថា “ត្រូវប្រឹងប្រែងទាក់ទាញអ្នកប្រើប្រាស់ឱ្យបានល្អ ទាំងគុណភាព តម្លៃ ខណៈទ្វាកំពុងតែបិទ “។ សម្តេចធិបតីក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ថា សូមគាំទ្រផលិតផលខ្មែររហូត កុំគាំទ្រតែពេលមានបញ្ហានឹងគ្នា”។ សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា “គោលដៅរបស់កម្ពុជាគឺកាត់បន្ថយការនាំចូលឱ្យបានកាន់តែច្រើន ”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត