រឿង «មួយវិនាទី» បង្ហាញឱ្យនិយោជកគ្រប់ៗរូបយល់ដឹងអំពីសារៈសំខាន់នៃការធានារ៉ាប់រងលើសុខុមាលភាពបុគ្គលិក
ភាគទី៥ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើងថា «មួយវិនាទី» មិនត្រឹមតែបង្ហាញពីភាពផុយស្រួយនៃជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមេរៀនដ៏ជ្រាលជ្រៅអំពីសារៈសំខាន់នៃការការពារអនាគតសម្រាប់មនុស្សជាទីស្រឡាញ់ផងដែរ។
ភាគទី៥ ផ្តោតលើគូស្នេហ៍មួយគូ គឺ វណ្ណៈ និង កន្និកា។ វណ្ណៈ ជាបុគ្គលិកដ៏ឧស្សាហ៍ព្យាយាម ដែលជឿជាក់ថាភាពជោគជ័យត្រូវតែកសាងដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ភាពតានតឹងក្នុងទំនាក់ទំនងរបស់ពួកគេបានកើតឡើង នៅពេលដែលកន្និកាមានអារម្មណ៍ថា វណ្ណៈផ្តល់ពេលវេលាទាំងអស់សម្រាប់តែការងារ ជាជាងការកសាងអនាគតជាមួយនាង។ ទោះបីជាមានការយកចិត្តទុកដាក់ពីមិត្តស្រីក៏ដោយ ក៏វណ្ណៈបានលះបង់ពេលវេលាជាច្រើនសម្រាប់តែការងារ ដែលនាំឱ្យកន្និកាសម្រេចចិត្តសុំវណ្ណៈរស់នៅឆ្ងាយពីគ្នាមួយរយៈ។
នៅថ្ងៃដែលវណ្ណៈទទួលបានការដំឡើងតំណែង គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដែលមិននឹកស្មានដល់នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ ដោយបន្សល់ទុកនូវរបួសជើងធ្ងន់ធ្ងរ។ នៅក្នុងមន្ទីរពេទ្យ ការយល់ច្រឡំទាំងអស់ត្រូវបានបកស្រាយ នៅពេលដែលកន្និកាបានឃើញលិខិតដំឡើងតំណែងរបស់វណ្ណៈ។
ចំណុចរបត់នៃសាច់រឿងកើតឡើង នៅពេលដែលថៅកែក្រុមហ៊ុន និងបុគ្គលិករបស់មកពីក្រុមហ៊ុន Royal Group Life Insurance បានមកសួរសុខទុក្ខវណ្ណៈនៅមន្ទីរពេទ្យ។ ថៅកែរបស់វណ្ណៈបានចែករំលែកមេរៀនដ៏មានតម្លៃមួយថា ការយកចិត្តទុកដាក់លើសុខុមាលភាព និងការការពារអនាគតបុគ្គលិក គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន។ ផលិតផលធានារ៉ាប់រង “រស្មីការពារ” របស់ក្រុម Royal Group Life Insurance បានផ្តល់ឱកាសឱ្យពួកគេយល់ពីសារៈសំខាន់នៃការមានការការពារ ទុកជាមុន។
នៅទីបំផុត វណ្ណៈ និងកន្និកា បានដឹងថា សេចក្តីស្រឡាញ់មិនមែនគ្រាន់តែជាការរស់នៅដើម្បីថ្ងៃស្អែកដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែគឺការត្រៀមខ្លួនសម្រាប់អ្វីដែលមិនអាចទាយទុកជាមុនបាន និងការប្រឈមមុខនឹងវាជាមួយគ្នា។
សូមទស្សនាវីដេអូពេញនៃរឿង «មួយវិនាទី» ដើម្បីស្វែងយល់ពីអត្ថន័យ និងខ្លឹមសារអប់រំនៃសាច់រឿង។
រឿង «ខែលសុភមង្គល» ជាខ្សែភាពយន្ត (Ai Short Drama Series) ដែលផលិតដោយក្រុមហ៊ុន CBS សហការជាមួយក្រុមហ៊ុន Royal Group Life Insurance។
ការចាក់ផ្សាយនឹងធ្វើឡើងនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ស្ថានីយទូរទស្សន៍ CNC, CTN និងក្រុមហ៊ុន Royal Group Life Insurance ។
📞 ព័ត៌មានបន្ថែមពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន៖ 061 431 111 (រៀងរាល់ម៉ោងធ្វើការ)
🌟 សុវត្ថិភាពថ្ងៃនេះ កាន់តែរឹងមាំថ្ងៃស្អែក | Secure Today, Stronger Tomorrow
🌐 គេហទំព័រផ្លូវការ https://rgi.com.kh
ទស្សនាវីដេអូពេញ ភាគទី៥ “មួយវិនាទី” នៃរឿងខែលសុភមង្គល នៅខាងក្រោម៖
👉 https://www.facebook.com/share/v/1A3DxZKWSj/