ការចរចា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា“ កម្ពុជាបានធ្វើមុនថៃរួចទៅហើយ ពោលកាលពីមួយឆ្នាំមុនថៃ មិនដូចថៃទើបធ្វើជាមួយអាមេរិក ពេលនៅអាស៊ានហ្វីលីពីនថ្មីៗនេះទេ” ។
ការចរចា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា” កម្ពុជាបានធ្វើមុនថៃរួចទៅហើយ ពោលកាលពីមួយឆ្នាំមុនថៃ មិនដូចថៃទើបធ្វើជាមួយអាមេរិកពេលនៅអាស៊ានហ្វីលីពីនថ្មីៗនេះទេ “។
សម្តេចធិបតីបានបញ្ជាក់ថា “ កម្ពុជាបានដើរមុនថៃ តាំងពីមួយឆ្នាំមុន ព្រមទាំងបានផលដល់ជាតិ និងប្រជាជនកម្ពុជាជាបន្តបន្ទាប់”។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីមានការលើកឡើងពីបុគ្គលមួយចំនួន ថា ឃើញប្រទេថៃចុះហត្ថលេខាជាមួយអាមេរិក ម៉េចបានជាកម្ពុជាមិនឃើញចុះហត្ថលេខាជាមួយអាមេរិកនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី