សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឱ្យអ្នកជង្ងឺ និងគ្រូពេទ្យ ត្រូវចាត់ទុកគ្នាជាគ្រួសារតែមួយ ចេះយោគយល់គ្នា និងជួយសង្រ្គោះគ្នាប្រកបដោយក្រមសីលធម៌
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុំឱ្យអ្នកជង្ងឺ និងគ្រូពេទ្យ ត្រូវចាត់ទុកគ្នាជាគ្រួសារតែមួយ ចេះយោគយល់គ្នា និងជួយសង្រ្គោះគ្នា ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។
នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកស្រុក ចំនួន ៦១កន្លែង ថែលពិថីប្រាព្ធនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី បានថ្លែងថា “គ្រូពេទ្យ និង បុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និង ឯកជន, ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយច្រើន ។ លើសពីនេះ ត្រូវខិតខំកសាង និងរក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបទប្រកបដោយសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំង លើកទឹកចិត្តអ្នកជំងឺ និង គ្រួសារអ្នកជំងឺ ឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល ព្រមទាំង ផ្តល់ចំណេះដឹង បទ-ពិសោធអំពីការថែទាំបឋម ព្យាបាល បង្ការ គ្រប់គ្រងស្ថានភាពជំងឺរ៉ាំរ៉ៃ និង ថែទាំអ្នកជំងឺ “៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី