អនុស្សរណៈមួយចំនួន ត្រូវបានផ្លាស់ប្តូរ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្រ្តី នៃប្រទេសកាណាដា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ ក្នុងឱកាសឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
អនុស្សរណៈទាំងនោះរួមមាន ៖ ១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាង កម្ពុជា-កាណាដា។ ២-អនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ រវាងមជ្ឈមណ្ឌលវិភាគ ប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុនៃប្រទេសកាណាដា និង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
ក្នុងនោះក៏មានការប្រកាសអំពីការចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងចំនួន២៖ ១-កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគបរទេសរវាងកម្ពុជា និងកាណាដា។ ២-កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា និងកាណាដា៕
អត្ថបទ៖ ហ៊ន សុភ័ក្រ