ព័ត៌មានជាតិ

កិច្ចប្រជុំហ្វ្រង់កូហ្វូនី បានផ្តល់ឱ្យកម្ពុជានូវឱ្យកាសមាសចំនួន៣

image

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់កិច្ចប្រជុំនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានឱ្យដឹងថា​ កិច្ចប្រជុំប្រជាជាតិនិយាយភាសាបារាំង​ (ហ្វ្រង់កូហ្វូនី)​ លើកទី២០ ដែលកម្ពុជាធ្វេីម្ចាស់ផ្ទះ​នាពេលនេះ​ បានផ្តល់ឱ្យកម្ពុជានូវឱកាសមាសចំនួន៣ សំខាន់ៗ។ 

បេីតាមលោក​ នេត្រ​ ភក្ត្រា​ ឱកាសមាសទាំង៣នេះគឺ​ ទី១.​ លើកកម្ពស់នូវកិត្យានុភាពជាតិ និងការពង្រឹងតួនាទីកាទូតអន្តរជាតិ និងការបើកទ្វារទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ។

ទី២.​ កម្ពុជាមិនត្រឹមតែទទួលបានូវការស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបាននាំយកនូវសារសន្តិភាព ការគោរព្វច្បាប់អន្តរជាតិ និងការគោរពបេតិកភណ្ឌ ទៅកាន់វេទិការពិភពលោក​ ផងដែរ។

ទី៣.​ អ្វីដែលកម្ពុជាទទួលបាន មិនតែត្រឹមតែកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះទេ ប៉ុន្តែជាទុនការទូត ទុនកិត្យានុភាព និងឱកាសនៃកិច្ចសហប្រតិបត្តិការសម្រាប់អនាគត​។ ហើយជោគជ័យវែងនៃកិច្ចប្រជុំកំពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រែក្លាយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា៕