សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កីឡាជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់ លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬ បំបែក កំណត់ត្រានោះទេ ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខ ភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និង ស្មារតីសហការជាក្រុម ។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់ លទ្ធផល និង ក្រោកឈរឡើងវិញនៅពេលបរាជ័យ “។
នេះជាការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមប្រធានបទ«កីឡាដើម្បីឯកភាពជាតិ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី ក៏សូមវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានសិក្សាដាក់ ចេញ នូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ, និង វិធានការប្រាកដនិយម ដើម្បី លើកកម្ពស់វិស័យអប់រំកាយ និង កីឡានៅកម្ពុជា ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី