សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលតែងតែចាត់ទុកការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត របស់ប្រទេសជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “រាជរដ្ឋាភិបាលតែងតែចាត់ទុកការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត របស់ប្រទេសជាតិ ដោយសារ ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស គឺជា ឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង គឺជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស”។
នេះជាថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សាថ្មី ៥ខ្នង ៥៥បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យទ្រៀល ភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់ថា “រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍវិស័យអប់រំជាអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន, ការលើកកម្ពស់គុណភាពនៃការបង្រៀន និង ការរៀន, និង ការជំរុញការសិក្សាពេញមួយជីវិត “៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី