សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់រង់ចាំលទ្ធផល នៃការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ តាមយន្តការការទូត និងច្បាបអន្តរជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់រង់ចាំលទ្ធផល នៃការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ តាមយន្តការការទូត និងច្បាបអន្តរជាតិ។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ជាង១ម៉ឺន ៥ពាន់គ្រួសារ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “រាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងដោះតាមរយៈយន្តការការទូត និងច្បាបអន្តរជាតិ បើទោះបីត្រូវការពេលវេលាយូរបន្តិច ដើម្បីស្រាយបញ្ហានេះ តែរាជរដ្ឋាភិបាលកម្ពុជានឹងមិនជ្រើសរើសយកការប្រើប្រាស់កម្លាំង ដើម្បីបញ្ចប់ដោះស្រាយបញ្ហានេះទេ ព្រោះការធ្វើសង្គ្រាម នឹងមិនអាចបញ្ចប់សង្គ្រាមបាននោះទេ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី