ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានមោទនភាព ចំពោះការងារអភិវឌ្ឍមូលធនមនុស្ស ដែលមានការរីកចម្រើនទាំងបរិមាណ និង គុណភាព ជាបន្តបន្ទាប់

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “រាជរដ្ឋាភិបាលពិតជាមានមោទនភាព ចំពោះការងារអភិវឌ្ឍមូលធនមនុស្សកម្ពុជា ដែលមានការរីកចម្រើនទាំងបរិមាណ និង គុណភាពជាបន្តបន្ទាប់”។

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ឆ្នាំ២០២៦ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “វឌ្ឍនភាព នៃវិស័យអប់រំនិង បណ្តុះបណ្តាលវិជ្ជាជីវៈនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ, ក្នុងនោះ កម្ពុជាត្រូវបានទទួលស្គាល់ថាជា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចរឹងមាំ និង មានការអភិវឌ្ឍឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្ម”៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី