ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ឆ្នាំ២០២៦ ជាង២ពាន់នាក់

image

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ឆ្នាំ២០២៦ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។
ពិធីនេះធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងថា “ក្នុងការប្រឡងលើកនេះ មានបេក្ខជនបាចុះឈ្មោះប្រឡងសរុប ១៥១.២៣៨នាក់ (ស្រី ៨៤.៧៣៥នាក់) ត្រូវជា ៥៦,០២%, បេក្ខជន បាន មកប្រឡងចំនួន ១៤៩.៨៧១នាក់ (ស្រី ៨៤.២២៧នាក់) ត្រូវជា ៥៦,១៩% និងបេក្ខជនបានប្រឡង ជាប់ សរុប ១២៥.៩៧៥នាក់ (ស្រី ៧៤.៩៨២នាក់) ស្មើនឹង ៨៤,០៦% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងនោះ បេក្ខជន ទទួលបាន៖
១/ និទ្ទេស A ចំនួន  ២.០២២នាក់ (ស្រី ១.០៨១នាក់)
២/ និទ្ទេស B ចំនួន ៨.៨៤៨នាក់ (ស្រី ៥.៤៨៦នាក់)
៣/ និទ្ទេស C ចំនួន ២៣.៤២២នាក់ (ស្រី ១៥.២១៤នាក់)
៤/ និទ្ទេស D ចំនួន ៤៤.៨៦៩នាក់ (ស្រី ២៧.៧៤៣នាក់)
៥/ និទ្ទេស E ចំនួន ៤៦.៨១៤នាក់ (ស្រី ២៥.៤៥៨ នាក់)

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា “ក្រសួងបានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២២ កក្កដា ២០២៦ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១.០៦៥នាក់ ស្រី ៤០០នាក់, បេក្ខជន មកប្រឡងសរុប ១.០៦១នាក់ ស្រី ៤០០នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ១.០៥១នាក់ ស្រី ៤០០នាក់ ស្មើនឹង ៩៩,០៦%(ស្រី ១០០%) នៃចំនួនបេក្ខជនមកប្រឡងសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២២នាក់ (ស្រី ១៧នាក់)។ ជារួម សិស្សទទួលបាននិទ្ទេស A សរុប ២.០៤៤នាក់ មកពីសាលារៀនចំនួន ៥៣៥កន្លែង ក្នុងនោះ សាលារដ្ឋចំនួន ៣៥៤ មានសិស្សនិទ្ទេស A ចំនួន ១.២៧១នាក់ និងសាលាឯកជនចំនួន ១៨១ មានសិស្សនិទ្ទេស A ចំនួន ៧៧៣នាក់។ រាជធានី ខេត្តទាំង ២៥ មានសិស្សទទួលបាន និទ្ទេស A៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី