ព័ត៌មានជាតិ

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិកម្ពុជាបានថ្លែងការគោរពកោតសរសើរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ឱកាសដល់កងទ័ពមួកខៀវជាស្រ្តីដែលបានចូលរួមរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ រហូតដល់ក្លាយជាប្រជាឈានមុខមួយ

image

លោកស្រី វ៉ាដាន់កា អាន់ប្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា”អង្គការសហប្រជាជាតិបានរួមដំណើរជាមួយកម្ពុជាចាប់តាំងពីកម្ពុជាកសាងប្រទេសឡើងវិញ បន្ទាប់ពីសង្រ្គាម “។ លោកស្រី អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបន្តថា “កម្ពុជាធ្លាប់ជាប្រទេសទទួលជំនួយកងកំលាំងអ៊ុនតាក់ ក្លាយជាប្រទេសបានកសាងសមត្ថភាពរហូតដល់បញ្ជូនទៅចូលរួមរក្សាសន្តិភាពពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ “។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិកម្ពុជាបានថ្លែងការគោរពកោតសរសើរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ឱកាសដល់កងទ័ពមួកខៀវជាស្រ្តីដែលបានចូលរួមរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ រហូតដល់ក្លាយជាប្រជាឈានមុខមួយ។

នេះជាការថ្លែងរបស់លោកស្រី វ៉ាដាន់កា អាន់ប្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៦។

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិកម្ពុជាបានបន្តថា​“អង្គការសហប្រជាជាតិមានទំនុកចិត្តចំពោះកម្ពុជាក្នុងការកសាងសន្តិភាព”។

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦ បេសកកម្មទាំងនោះបានបញ្ចប់ និងកំពុងដំណើរការមាន ១០ប្រទេសស្មើ នឹង១២បេសកកម្ម ក្រោមឆត្ររបស់ អ.ស.ប ចំនួន ៧៤កង និងនាយទាហានសេនាធិការ/សង្កេតការណ៍ មាន កម្លាំងសរុប ១០.៧២៧នាក់ (នារី ១.០៥៣នាក់) ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ ក្រុមការងារផ្សាយផ្សាយពិសេសCNC