ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក“សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”

image


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ ខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦ ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”។
នេះជាការលើកឡើងតាមសំណេរលើបណ្តាញសង្គមផ្លូវការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសខួបលើកទី ៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦ ។

សូមជម្រាបថា កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមួយ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទសវត្សរ៍នៅកម្ពុជា និងបាននាំមកនូវសន្តិភាព ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងការកសាងប្រទេសឡើងវិញ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី ២៣ ខែតុលា ជាថ្ងៃរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ