អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន ដើម្បីជំរុញសេដ្ឋកិច្ច និងវិនិយោគ
សាធារណរដ្ឋកាហ្សាក់ស្ថាន៖ ក្នុង ឱកាស អម ដំណើរ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បំពេញ ទស្សនកិច្ច ផ្លូវការ នៅ សាធារណរដ្ឋកាហ្សាក់ស្ថាន អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួប ពិភាក្សា ការងារ ជាមួយ លោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន។
ជំនួប ពិភាក្សានេះ ផ្តោត ជា សំខាន់ លើ ការ កសាង ទំនាក់ ទំនង រវាង ស្ថាប័ន ទាំង ពីរ និង ការ ជំរុញ កិច្ច សហប្រតិបត្តិការ ធុរកិច្ច និង វិនិយោគ រវាង ព្រះរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋកាហ្សាក់ស្ថាន។
បន្ថែមពីលើនេះទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក៏ដូចជាការបើកផ្លូវសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជ កម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះយោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន៕