Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
ពេលខ្លះ ក្តីស្រឡាញ់គឺជាការលះបង់តូចៗ ដែលយើងមិនបានចាប់អារម្មណ៍។ សូមរង់ចាំទស្សនា ភាគទី៣ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «វិក្កយបត្រ» ដែលផលិតដោយការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត ដោយមានក្រុមហ៊ុន CBS ជាអ្នកផលិត ក្រោមការសហការជាមួយក្រុមហ៊ុន Royal Group Life Insurance (RGI)។
ក្នុងភាគនេះ រឿងរ៉ាវនិយាយពី ពិសិដ្ឋ ជាបុគ្គលិកវ័យក្មេងម្នាក់ ដែលរស់នៅយ៉ាងសាមញ្ញ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយ។ មិត្តរួមការងាររបស់ពិសិដ្ឋគិតថាគាត់ជាមនុស្សសន្សំសំចៃជ្រុល ពុំហ៊ានចាយវាយលើរបស់ល្អអ្វីឡើយ ទាំងដែលការពិត គ្មាននរណាម្នាក់ដឹងថា រាល់ការលះបង់របស់គាត់ ស្ថិតក្នុងគោលបំណងមួយ គឺជាការដែលគាត់អាចធានាថា គាត់អាចមើលថែអ្នកម្ដាយជាទីស្រឡាញ់របស់គាត់បាន ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ។
តើ ពិសិដ្ឋ បានរៀបចំផែនការដើម្បីការពារម្ដាយរបស់គាត់ដោយវិធីណា? ហើយតើក្តីស្រឡាញ់ និងការលះបង់របស់គាត់ នឹងនាំទៅរកលទ្ធផលបែបណា?
សូមរង់ចាំទស្សនាភាគទី៣ នៃរឿង «ខែលសុភមង្គល» នៅលើហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ CNC, CTN និង Royal Group Life Insurance ដែលនឹងពាំនាំនូវរឿងរ៉ាវនៃ ក្តីស្រឡាញ់របស់កូនចំពោះម្ដាយ ការលះបង់ និងការរៀបចំសម្រាប់អនាគត មកបង្ហាញតាមរយៈស្នាដៃ AI Short Drama Series មួយនេះ៕