ព័ត៌មានជាតិ

កម្ពុជា និងវៀតណាម ផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស ការបង្កើនចរាចរណ៍អ្នកដំណើរ និងការគាំទ្រការអភិវឌ្ឍផ្លូវហោះហើរ

image

ក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្រុមហ៊ុន Vietnam Airlines JSC និងក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) ស្តីពីការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស ការបង្កើនចរាចរណ៍អ្នកដំណើរ និងការគាំទ្រការអភិវឌ្ឍផ្លូវហោះហើរ រវាងប្រទេសវៀតណាម និងកម្ពុជា។

ជាមួយគ្នានេះ Vietnam Posts and Telecommunications Group (VNPT) និងក្រុមហ៊ុន Angkor Data Communication Group Co., Ltd. (Cambodia) ក៏បានផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការអនុវត្តគម្រោងបរិវិត្តកម្មឌីជីថល សម្រាប់សហគ្រាស រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័ននានារបស់កម្ពុជា៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត