សម្តេចធិបតី ៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "សង្គ្រាមឈ្លានពាន និងទឹកជំនន់ កិច្ចការអាទិភាពសំខាន់របស់រាជរដ្ឋាភិបាល គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ ឱ្យរស់សិន ប្រសិនបើមានករណីគ្រោះហេតុកើតឡើងជាយថាហេតុ"។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ទី២ គឺសុខទុក្ខប្រជាពលរដ្ឋ ទី៣ ការស្តារឡើងវិញ "។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)ចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែលបានជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ខណៈដែលប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ និងសង្រ្គាមព្រំដែនកម្ពុជា-ថៃ ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី