សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ចំនួនជាង២ពាន់នាក់ នៅខេត្តបាត់ដំបង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)ចំនួនជាង២ពាន់នាក់ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ។
បណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានថ្លែងថា “ និស្សិតជ័យលាភី មានចំនួន ២.០០១អង្គ/នាក់ (នារី ១.២៥១នាក់) ទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបរិញ្ញាបត្រ”។
បណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចបានបន្តថា” បច្ចុប្បន្ន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ទីតាំងគោល មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ សរុបចំនួន ១៦៩នាក់( នារី ៣៩នាក់), មាននិស្សិតកំពុងសិក្សា ចំនួន ២.២៩៥នាក់ ( នារី ១.៣៩៩នាក់) ក្នុងនោះ និស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៧០នាក់ ( នារី ១០៧នាក់ ) ។ក្នុងចំណោមនិស្សិតកម្រិតបរិញ្ញាបត្រ ១.៨៧៩នាក់ មានការងារធ្វើ ចំនួន ១,២០១នាក់ ស្មើនឹង ៧៦%។ ក្នុងនោះ ៧% មានគំនិតច្នៃផលិតបង្កើតអាជីវកម្មខ្លួនឯង ជាសហគ្រិនភាព។ ក្នុងចំណោមនិស្សិតជ័យលាភី មាននិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៤៨នាក់ ( នារី ១៨៧នាក់ ) មានការងារធ្វើ ១៣១នាក់ ស្មើនឹង ៨៩,៩៤% ផងដែរ។ ឯនិស្សិតផ្សេងទៀតក៏បានយកចំណេះដឹង និងជំនាញដែលមាន ទៅចូលរួមធ្វើការជាមួយក្រុមគ្រួសារ ធ្វើឱ្យផលិតភាពការងារកើនឡើងទាំងក្នុងការដាំដុះ ការចិញ្ចឹមសត្វ និងអាជីវកម្មជួញដូររបស់ខ្លួនផងដែរ។ និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១២២នាក់ មានការងាធ្វើគ្រប់ៗគ្នា និងកំពុងទទួលផលល្អប្រសើរពីការងារជាបន្តបន្ទាប់”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី